PANDA National Helpline (Monday to Saturday) 1300 726 306

HomeKhmer

PANDAអាច​ជួយបាន។ ទូរស័ព្ទនិយាយអំពីខ្លួនអ្នកផ្ទាល់ ឬនរណាម្នាក់ដែលអ្នកស្គាល់។

ជាឪពុកម្តាយថ្មី ឬឪពុកម្តាយទារកហៀបនឹងកើតមកឬ? ព្រួយបារម្ភពីរបៀបដែលអ្នកកំពុងមានអារម្មណ៍ឬ?

បញ្ជីត្រួតពិនិត្យសុខភាពផ្លូវចិត្ត

បញ្ជីត្រួតពិនិត្យសុខភាពផ្លូវចិត្ត

បញ្ជីត្រួតពិនិត្យនេះសួរសំណួមួយចំនួនដែលអាចជួយអ្នកឱ្យយល់ដឹងបានកាន់តែប្រសើរអំពីរបៀបដែលអ្នកកំពុងមានអារម្មណ៍ ហើយថាតើអ្នកអាចទទួលបានផលប្រយោជន៍ពីការគាំទ្របន្ថែមឬអត់ ជាមួយនឹងសុខុមាភាពផ្លូវចិត្តរបស់អ្នក។

ចាប់ផ្ដើម

អំពី PANDA

PANDA គ្រប់គ្រងប្រតិបត្តិការខ្សែទូរស័ព្ទជំនួយថ្នាក់ជាតិនៃអ្នកឯកទេស របស់ប្រទេសអូស្រ្តាលីតែមួយគត់ សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយការថប់បារម្ភ ការធ្លាក់ទឹកចិត្ត នៅមុនពេល និងក្រោយពេល គ្រប់ខែភ្លាម និងជំងឺផ្លូវចិត្តក្រោយពេលសម្រាលទារករួច និងសម្រាប់អស់អ្នកដែលជួបប្រទះបញ្ហាប្រឈមនានាក្នុងការក្លាយជាឪពុកម្តាយ។


យើងក៏លើកកម្ពស់ការយល់ដឹងអំពីជំងឺធ្ងន់ធ្ងរ និងទូទៅនេះផងដែរ ដើម្បីឱ្យអ្នកដែលរងផលប៉ះពាល់ទាំងនោះ អាចយល់ដឹងពីអ្វីដែលកំពុងកើតឡើងចំពោះពួកគេ ហើយអាចស្វែងរកជំនួយបាន។

“នៅពេលខ្ញុំស្ថិតនៅក្នុងស្ថានភាពលំបាក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមុខជាមិនបានធូរស្បើយឡើយ។ ប៉ុន្តែខ្ញុំបានឆ្លងផុតពីការលំបាកនោះ។”

មានផ្តល់ជូនអ្នកបកប្រែផ្ទាល់មាត់

PANDA មានសិទ្ធិចូលប្រើប្រាស់អ្នកបកប្រែផ្ទាល់មាត់
ដើម្បីជួយគាំទ្រដល់អ្នកទាំងឡាយណាដែលមិនចេះនិយាយ ភាសាអង់គ្លេស ឬមានបញ្ហាក្នុងការស្ដាប់ ឬការនិយាយ។

“គ្មាននរណាម្នាក់ប្រាប់ខ្ញុំថាវាអាចកើតឡើង សូម្បីតែមុនពេលខ្ញុំមានកូនក្តី!”

ពេលណានឹងត្រូវស្វែងរកជំនួយ

ការមានផ្ទៃពោះ ឬក្លាយជាឪពុកម្តាយថ្មី អាចជាការគួរឱ្យរំភើប
និងជាការប្រឈម។ ការមានបញ្ហាខ្លះៗក្នុងការកែសម្រួលទៅនឹងការផ្លាស់ប្តូរនានា គឺជារឿងធម្មតាទេ។ ទោះយ៉ាងណាក្តី ជាទូទៅនៅពេលមានរឿងល្អ និងអាក្រក់កើតឡើងលាយឡំគ្នា វិវត្តន៍ទៅជារឿងអ្វីមួយដែលកាន់តែធ្ងន់ធ្ងរ ហើយចប់ទៅក្នុងរយៈពេលពីរសប្តាហ៍ ឬច្រើនជាងនេះ នោះដល់ពេលដែលត្រូវស្វែងរកជំនួយហើយ។

ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តនៅមុនពេល
និងក្រោយពេលគ្រប់ខែភ្លាមគឺជារឿងធម្មតាទេ

ដោយមានចំនួនគួរឱ្យភ្ញាក់ផ្អើល មានស្ត្រីម្នាក់ក្នុងចំណោមម្ដាយថ្មី
ឬស្ត្រីនឹងក្លាយជាម្តាយប្រាំនាក់ ព្រមទាំងមានបុរសម្នាក់ក្នុងចំណោមបុរសដែលនឹងក្លាយជាឪពុក ឬឪពុកថ្មីដប់នាក់ នឹងជួបប្រទះការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តនៅមុនពេល និងក្រោយពេលគ្រប់ខែភ្លាម។ វាអាចកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ (មុនពេលសម្រាលកូន) ឬក្នុងឆ្នាំដំបូងបន្ទាប់ពីកំណើត (ក្រោយពេលសម្រាលកូន)។ ពាក្យ ‘ពេលមុន និងក្រោយពេលគ្រប់ខែភ្លាម’ សំដៅទៅលើទាំងការមានផ្ទៃពោះ និងឆ្នាំដំបូងបន្ទាប់ពីកំណើត។

“ខ្ញុំបារម្ភអំពីដៃគូរបស់ខ្ញុំ ប៉ុន្តែនាងនឹងមិននិយាយមកកាន់ខ្ញុំទេ។”

ជំងឺផ្លូវចិត្តក្រោយពេលសម្រាលកូនរួច

ជំងឺផ្លូវចិត្តក្រោយពេលសម្រាលកូនរួច គឺជាជំងឺដ៏កម្រមួយ ប៉ុន្តែជាជំងឺធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ម្តាយថ្មីម្នាក់ ទៅពីរនាក់នៅក្នុងចំណោមស្ត្រី ១០០០នាក់ ហើយអាចធ្វើឱ្យទាំងម្តាយ និងទារកប្រឈមនឹងគ្រោះថ្នាក់។ វាស្ទើរតែតម្រូវឱ្យមានការចូលព្យាបាលក្នុងមន្ទីរពេទ្យជានិច្ច។ ជាញឹកញាប់ រោគសញ្ញាកើតឡើងភ្លាមៗ ហើយអាចរួមបញ្ចូលទាំងការផ្លាស់ប្តូរអារម្មណ៍យ៉ាងខ្លាំង ការផ្លាស់ប្តូរអាកប្បកិរិយាគួរឱ្យកត់សម្គាល់ និងឈប់ដឹងពីការពិតកើតឡើង។

“ខ្ញុំជាម្តាយដ៏អាក្រក់បំផុតនៅលើលោកនេះ។”

វិធីដែល PANDA អាចជួយបាន

ប្រសិនបើអ្នករំពឹងក្លាយជាឪពុកម្តាយ ឬជាឪពុកម្តាយថ្មី ព្រួយបារម្ភអំពីសុខុមាលភាពខាងអារម្មណ៍ និងផ្លូវចិត្តរបស់អ្នក - ឬព្រួយបារម្ភអំពីនរណាម្នាក់ដែលអ្នកស្គាល់ - ជាការសំខាន់ត្រូវស្វែងរកការជួយគាំទ្រ។ កាលណាអ្នកស្វែងរកការជួយគាំទ្របានកាន់តែឆាប់ អ្នកអាចចាប់ផ្តើមមានអារម្មណ៍ធូរស្រាលកាន់តែឆាប់ដែរ។

ខ្សែទូរស័ព្ទជំនួយថ្នាក់ជាតិ ទាក់ទងនឹងសុខភាពផ្លូវចិត្តនៅមុនពេល និងក្រោយពេលគ្រប់ខែភ្លាមរបស់ PANDA ផ្តល់ជូនការប្រឹក្សាដោយឥតគិតថ្លៃ និងការគាំទ្រដល់ឪពុកម្តាយថ្មី និងអ្នកដែលរំពឹងថានឹងក្លាយជាឪពុកម្តាយគេ។

អ្នកពិគ្រោះយោបល់តាមទូរស័ព្ទដែលមានការបណ្តុះបណ្តាល និងយកចិត្តទុកដាក់ដ៏ខ្ពស់របស់យើង នឹងស្តាប់ពីកង្វល់របស់អ្នក ហើយជួយអ្នកឱ្យប្រកាន់យកនូវជំហានដំបូងនានា ឆ្ពោះទៅរកការជាសះស្បើយឡើងវិញ។

“ប្រសិនបើខ្ញុំប្រាប់អ្នកណាម្នាក់អំពីអារម្មណ៍របស់ខ្ញុំ ពួកគេនឹងគិតថាខ្ញុំជាឪពុកម្តាយមិនល្អ។”

ជាការល្អបំផុតដែលត្រូវនិយាយអំពីវា

ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តនៅមុនពេល និងក្រោយពេលគ្រប់ខែភ្លាម គឺជាស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរមួយ។ វាអាចប៉ះពាល់ដល់ឪពុកម្តាយថ្មី ឬអ្នកដែលនឹងក្លាយជាឪពុកម្តាយ។ គ្មានអ្វីដែលគួរឱ្យខ្មាស់អៀនទេ។ វាមិនអីទេក្នុងការនិយាយអំពីវា។ តាមពិតទៅ វាជាការកាន់តែប្រសើរថែមទៀតដែលអ្នកនិយាយអំពីរឿងនេះ!

ការប្រាប់អ្នកដទៃអំពីការលំបាករបស់អ្នក ឬការសារភាពថាអ្នកត្រូវការជំនួយ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ វាបង្ហាញថា អ្នកចង់បានការល្អបំផុតសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក។

“ខ្ញុំគិតថា ខ្ញុំស្រឡាញ់កូនរបស់ខ្ញុំភ្លាមៗ ប៉ុន្តែខ្ញុំមិនអាចទ្រាំសម្លឹងមើលកូនស្រីរបស់ខ្ញុំបានឡើយ។”

សញ្ញានានានៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្តនៅមុនពេល និងក្រោយពេលគ្រប់ខែភ្លាម

សញ្ញាអាចរួមបញ្ចូល៖

  • មានអារម្មណ៍ក្រៀមក្រំ ធ្លាក់ចុះ ឬយំដោយគ្មានមូលហេតុ
  • ការព្រួយបារម្ភឥតឈប់ឈរ មានលក្ខណៈជាទូទៅ ជាញឹកញាប់ផ្តោតលើការភ័យខ្លាចចំពោះសុខភាព ឬសុខុមាលភាពរបស់ទារកអ្នក
  • មានអារម្មណ៍ញាប់ញ័រ ‘តានតឹង‘ ឬភ័យស្លន់ស្លោ
  • ងាយធុញទ្រាន់ ឬឆាប់ខឹង
  • ដកខ្លួនចេញពីមិត្តភក្តិ និងក្រុមគ្រួសារ
  • ការពិបាកគេង សូម្បីតែនៅពេលទារករបស់អ្នកកំពុងគេងក្តី
  • ផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ
  • មានអារម្មណ៍នឿយហត់ និងខ្វះថាមពលជានិច្ច
  • រោគសញ្ញារាងកាយដូចជាដំណើរចង់ក្អួត ចង្អោរ បែកញើសត្រជាក់ ខ្វះចំណង់អាហារ
  • មានចំណាប់អារម្មណ៍តិចតួច ឬមិនចាប់អារម្មណ៍នឹងអ្វីៗដែលជាធម្មតាធ្វើឱ្យអ្នករីករាយ
  • ភ័យខ្លាចនៅម្នាក់ឯង ឬនៅជាមួយអ្នកដទៃ
  • ពិបាកក្នុងការផ្ដោតការយកចិត្តទុកដាក់ ផ្តោតអារម្មណ៍ ឬចងចាំ
  • កើនឡើងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន
  • ការភ័យស្លន់ស្លោដ៏ខ្លំាងក្លា (បេះដូងលោតញាប់ ញ័រដើមទ្រូង ដង្ហើមខ្លី ញាប់ញ័រ ឬមានអារម្មណ៍ដាច់ចេញខាងរាងកាយពីអ្វីៗដែលនៅជុំវិញអ្នក)
  • ចាប់ផ្ដើមមានអាកប្បកិរិយាចេះតែគិតនឹកមមៃ ឬបង្ខំចិត្ត
  • គិតពីការស្លាប់ ការធ្វើអត្តឃាត ឬការធ្វើទុក្ខទោសលើទារករបស់អ្នក។

ក៏មានរោគសញ្ញាផ្សេងជាច្រើនទៀតដែរ ដែលមិនបានរាយចុះនៅទីនេះ។ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលជិតស្និទ្ឋនឹងអ្នក ជួបប្រទះនឹងរោគសញ្ញា ឬអារម្មណ៍ណាមួយ ដែលធ្វើឱ្យអ្នកព្រួយបារម្ភអស់រយៈពេលពីរសប្តាហ៍ ឬច្រើនជាងនេះ សូមស្វែងរកការគាំទ្រ។

“តើឪពុកម្តាយថ្មីទាំងអស់ មានអារម្មណ៍អាក្រក់បែបនេះឬ?”

សូមទូរស័ព្ទមក ខ្សែទូរស័ព្ទជំនួយជាតិទាក់ទងនឹងសុខភាពផ្លូវចិត្តនៅមុនពេល និងក្រោយពេលគ្រប់ខែភ្លាម ដោយឥតគិតថ្លៃ

ទូរស័ព្ទ 1300 726 306

ថ្ងៃច័ន្ទ - ថ្ងៃសុក្រ ម៉ោង 9.00 ព្រឹក - ម៉ោង 7.30 យប់ ម៉ោងតំបន់ភាគខាងកើត

បណ្តាញទូរសព្ទជំនួយថ្នាក់ជាតិ (National Helpline) របស់អង្គការ PANDA មានជាច្រើនភាសា រួមទាំងភាសារបស់អ្នកផងដែរ។

នៅពេលអ្នកហៅទូរសព្ទទៅបណ្តាញទូរសព្ទជំនួយរបស់អង្គការ PANDA សូមចុចជម្រើស “1” ដែលប្រាប់ឱ្យយើងដឹងថាអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់។

តើមានអ្វីកើតឡើងនៅពេលការហៅទូរសព្ទរបស់អ្នកត្រូវបានឆ្លើយ៖

ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានឆ្លើយដោយទីប្រឹក្សាម្នាក់ដែលនិយាយភាសាអង់គ្លេស។ យើងនឹងត្រូវការដឹងអំពីភាសាដែលពេញចិត្ត – អ្នកមិនចាំបាច់ត្រូវការនិយាយភាសាអង់គ្លេសទេ លើកលែងតែដើម្បីប្រាប់ទីប្រឹក្សាអំពីភាសាដែលពេញចិត្តរបស់អ្នក។

អង្គការ PANDA នឹងចាត់ចែងឱ្យមានអ្នកបកប្រែផ្ទាល់មាត់ ហើយនៅពេលមានអ្នកបកប្រែហើយ យើងនឹងចាប់ផ្ដើមដំណើរការក្នុងការគាំទ្រដល់អ្នក។

ប្រសិនបើមិនមានអ្នកបកប្រែផ្ទាល់មាត់ទេ យើងនឹងហៅទូរសព្ទទៅអ្នកវិញ។

ប្រសិនបើអ្នកត្រូវការជំនួយបន្ទាន់សូមហៅទូរសព្ទលេខសូន្យបីដង (000) ឬផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យនៅតាមតំបន់។

 ប្រសិនបើអ្នកត្រូវការជំនួយនៅក្រៅម៉ោងបណ្តាញខ្សែទូរសព្ទជំនួយរបស់អង្គការ PANDA សូមហៅទូរសព្ទ Lifeline តាមលេខ 13 11 14។

លំហាត់ប្រាណបំបាត់ការថប់អារម្មណ៍ជាមូលដ្ឋាន

លំហាត់ប្រាណបំបាត់ការថប់អារម្មណ៍ជាមូលដ្ឋាននេះត្រូវបានរចនាឡើងដើម្បីជួយឱ្យអ្នកផ្តោតលើការដកដង្ហើមរបស់អ្នក។

សុខភាពផ្លូវចិត្តចាប់ពីពេលជិតគ្រប់ខែ

PANDAអាច​ជួយបាន។
Download

PANDA acknowledges the Traditional Owners of the land where we work and live. We pay our respects to Elders past, present and emerging. We celebrate the stories, culture and traditions of Aboriginal and Torres Strait Islander Elders of all communities who also work and live on this land.

At PANDA, we embrace the power of diversity through inclusion. We strive to foster belonging and empowerment at work. We create relevant messaging and marketing for our diverse consumers. We listen and engage with our diverse communities. And we value collaboration with our diverse suppliers.

Reconciliation Action Plan

Stay in the loop

Stay up to date by subscribing to PANDA's e-newsletter. Containing personal stories, research, inspiration and more.

Sign up
Get support
Expecting a babyNew ParentsGrowing FamiliesDadsLanguages other than English
Registered-charity-logoNSMHS-logo

While PANDA has exercised due care in ensuring the accuracy of the material contained on this website, the information is made available on the basis that PANDA is not providing professional advice on a particular matter. This website is not a substitute for independent professional advice. Nothing contained in this website is intended to be used as medical advice, nor should it be used as a substitute for your own health professional's advice.

1300 number calls from a landline are charged as a standard local call. Calls made to a 1300 number from a mobile is charged accordingly at the mobile carrier rates.

Privacy policyPolicies
Structured Content powered by Sanity.io
© PANDA 2025
Structured Content powered by Sanity.io
Quick Exit Site

How are you going?

Everyone’s experience of pregnancy, birth and parenting is unique and brings different rewards and challenges. Our mental health checklist can help you to see if what you’re experiencing or observing in a loved one could be a reason to seek help.